
ដោយៈ ទិន សុខាវុធ
ផ្សារទំនើប Phnom Penh Megamall នឹងត្រូវសង់រួចនឹងដាក់សម្ភោពអោយប្រើប្រាស់នៅពាក់កណ្តាលឆ្នាំ ២០២០ នេះ។
យោងតាមប្រភពព័ត៌មានក្នុងស្រុក នៅក្នុងពិធីសម្ភោធដើម្បីចាប់ផ្តើមទទួលពាក្យជួលកន្លែងលក់ដូរនៅក្នុងផ្សារទំនើប Megamall កាលពីរាត្រីថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៩ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អមដំណើរដោយគណៈប្រតិភូសមាជិករដ្ឋសភា បានមានប្រសាសន៍ថា ផ្សារទំនើបថ្មីនេះនឹងបង្កើតការងារជាច្រើនសំរាប់ប្រជាពលរដ្ឋ ពីព្រោះនៅក្នុងផ្សារទំនើបនោះ នឹងមានកន្លែងលក់ទំនិញគ្រប់ប្រភេទ កន្លែងកំសាន្ត និង កន្លែងសំរា់ហាត់កីឡា។
ផ្សារទំនើប Megamall ស្ថិតនៅតាមដងមហាវិធីសហព័ន្ធរុស្សី ក្បែស្ពានអាកាស ៥ មករា។ ផ្សារទំនើបនេះកំពុងត្រូវបានសាងសង់នៅលើផ្ទៃដីប្រហែល ២១,៩៦២ ម៉ែត្រការ៉េ និងត្រូវចំណាយទុនជិត $200 លានដុល្លារ។ នៅក្នុងផ្សារទំនើបនោះនឹងមានតូបលក់ដូរនិងបំរើសេវាកម្មផ្សេងៗចំនួន ៤២០ និងមានចំណតរថយន្តសំរាប់រថយន្តប្រមាណ ១,៥០០ គ្រឿង និងចំណតសំរាប់ម៉ូតូចំនួនប្រហែលជា ២,០០០ គ្រឿង៕
 
 
 
No comments:
Post a Comment