Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ថវិកា​អភិវឌ្ឍន៍​ឃុំសង្កាត់​នឹង​កើន​ដល់​ជាង $110,000 នៅ​ឆ្នាំ ២០២៣



ដោយៈ ទិន សុខាវុធ

យោង​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី ២១ ខែ សីហា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ថវិកា​ដែ​ល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​ត្រូវ​ផ្ទេរ​ទៅ​អោយ​ឃុំសង្កាត់​នៅ​តាម​ខេត្ត​នានា​ សំរាប់​ការអភិវឌ្ឍ​​​ទាំងឡាយនៅ​ក្នុង​មូលដ្ឋាន​​របស់​ពួក​គេ នឹង​កើន​ដល់​ចំនួន​ជាង $110,000 នៅ​ឆ្នាំ ២០២៣ ។

យោង​តាម​លោកមន្ត្រី​ក្រសួង​មហាផ្ទៃ ស ខេង ថវិកា​សំរាប់​ការអភិវឌ្ឍ​ឃុំសង្កាត់​ទាំងនោះ នឹង​កើន​ឡើង​បន្តិច​ម្តង​ៗ​ជា​រៀង​រាល់​ឆ្នាំ ចាប់​ពី​ឆ្នាំ​ ២០២០ ទៅ​រហូត​ដល់​ឆ្នាំ ២០២៣ ។ ពោល​គឺ​ក្នុង​ឆ្នាំ ២០២០ ថវិកា​សំរាប់​ការអភិវឌ្ឍ​ឃុំ​សង្កាត់​នឹង​កើន​ដល់​ប្រមាណ​ជា $៧៣,០០០ សំរាប់​ឆ្នាំ ២០២១ ប្រមាណ​ជា​ $85,000 សំរាប់​ឆ្នាំ ២០២២ ប្រមាណ​ជា $100,000 សំរាប់​ឆ្នាំ​ ២០២៣ នឹង​កើន​ដល់​ប្រមាណ​ជា $110,000 ។ យ៉ាងណាម៉ិញ នៅ​ពេល​បច្ចុប្បន្ន​នេះ ថវិកា​សំរាប់​ការអភិវឌ្ឍ​ឃុំ​សង្កាត់​មាន​ត្រឹម​តែ $35,000 តែ​ប៉ុណ្ណោះ​៕

No comments:

Post a Comment