
ភ្នំពេញ: នគរបាលទទួលបានការបណ្ដុះបណ្ដាល ប្រព័ន្ធកំណត់ត្រាទិន្នន័យ បទល្មើសព្រហ្មទណ្ឌ E-Crime និងប្រព័ន្ធបញ្ជូនសារ NDT ងាយស្រួលក្នុងការបញ្ជូលទិន្នន័យ បានគ្រប់ទីកន្លែង គ្រប់ពេលវេលា។
ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ប្រព័ន្ធកំណត់ត្រាទិន្នន័យ បទល្មើសព្រហ្មទណ្ឌ E-Crime និងប្រព័ន្ធបញ្ជូនសារ NDT ដល់មន្ត្រីនគរបាល តាមបណ្ដាលស្នងការ ដ្ឋាន នគរបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ គង់ វិចិត្រ អនុប្រធានសេនាធិការ បានមានប្រសាសន៍ ផ្ដាំផ្ញើដល់សិក្ខាកាមថា នេះជាក្រុមទី៣ ដែលបានមកទទួល ការបណ្ដុះបណ្ដាលនេះ ប្រព័ន្ធកំណត់ត្រាទិន្នន័យ បទល្មើសព្រហ្មទណ្ឌ E-Crime និងប្រព័ន្ធបញ្ជូនសារ NDT ពិតជាមានសារៈសំខាន់ ក្នុងរក្សាទុកទិន្នន័យបទល្មើស ជាពិសេសលើការរក្សាទុក នូវទិន្នន័យរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តិបទល្មើស និងជនល្មើស ដែលមិនទាន់ចាប់ខ្លួនបាន ។
លោក បានមានប្រសាសន៍បន្តទៀតថា ប្រព័ន្ធកំណត់ត្រាទិន្នន័យ បទល្មើសព្រហ្មទណ្ឌ E-Crime និងប្រព័ន្ធបញ្ជូនសារ NDT ងាយស្រួល ក្នុងការបញ្ចូលទិន្នន័យ បានគ្រប់ទីកន្លែង គ្រប់ពេលវេលា ឲ្យតែមានកុំព្យូទ័រយួរដៃ ឬក៏ ទូរស័ព្ទដៃក៏បាន ហើយរាល់ទិន្នន័យទាំងអស់ ដែលបានបញ្ចូល មន្ត្រីនគរបាល ដែលមាន User អាចចូលមើលទិន្នន័យ ទាំងអស់បាន ។
លោកឧត្តមសេនីយ៍ទោ គង់ វិចិត្រ ក៏បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ឲ្យបានល្អ ដើម្បីឲ្យការបញ្ចូលទិន្នន័យ បានរហ័ស និងមានប្រសិទ្ធភាព៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment