Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ក្រសួងមហាផ្ទៃ​យល់ព្រម​ឲ្យ​លោក ព្រំ​ម ពិសិដ្ឋ បង្កើត​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិខ្មែរ​



ភ្នំពេញ: ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​លោក ព្រំ​ម ពិសិដ្ឋ តំណាង​ស្ថាបនិក​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិខ្មែរ បង្កើត​គណបក្ស​តាម​ការស្នើសុំ ប៉ុន្តែ​ដើម្បី​ទទួល​សុពលភាព​ក្រសួង​បាន​ឲ្យ​បំពេញ​បែ​បទ​លក្ខន្តិកៈ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ ការយល់ព្រម​ឲ្យ​បង្កើត​គណបក្ស គឺ​បន្ទាប់ពី​លោក ព្រំ​ម ពិសិដ្ឋ បានដាក់​លិខិត​ស្នើសុំ​បង្កើត​គណបក្ស កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។

យោងតាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៦ ជម្រាប​ជូនទៅ​លោក ព្រំ​ម ពិសិដ្ឋ តំណាង​ស្ថាបនិក​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិខ្មែរ ថា ក្រសួងមហាផ្ទៃ​បានទទួល​រួចហើយ​នូវ​សេចក្តីជូនដំណឹង​ស្តីពី​សំណើសុំ​បង្កើត​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិខ្មែរ ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​តាំងនៅ​ផ្ទះ​លេខ​៣៨​ភ​៤ ផ្លូវលំ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដោយបាន​អនុវត្ត​ស្របទៅតាម​ការកំណត់​ដូច​មានចែង​នៅក្នុង​ជំពូក​ទី​២ ត្រង់​មាត្រា​៩ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ដើម្បី​ទទួល​សុពលភាព​គណបក្ស​ខេមរៈ​ពន្លឺ​ជាតិខ្មែរ ត្រូវបំពេញ​បែបបទ និង​លក្ខខណ្ឌ​ដូច​មានចែង​ក្នុង​ជំពូក​ទីគ​៥ ត្រង់​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

CEN
ដោយ: ឧត្តម

No comments:

Post a Comment