
នាអំឡុងពេលបើកពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ សម្តេច ហ៊ុន សែន បានបញ្ជាក់សារជាថ្មីម្តងទៀតថា ការប្រើប្រាស់ទូរសព្ទរបស់សម្តេច មិនមែនតែដើម្បីលេងហ្វេសប៊ុកនោះឡើយ។ បច្ចុប្បន្ន ហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister) ស្ថិតនៅចំណាត់លេខ១នៅក្នុងប្រទេសកម្ពុជាដោយ មានចំនួន Like ជិត៦លាន៥សែន [គិតត្រឹមថ្ងៃទី២៥ ខែធ្នូនេះ]។
ជាមួយគ្នា សម្តេចទទួលរងនូវការរិះគន់មួយចំនួនដែលថា សម្តេចងុបងល់នឹងហ្វេសប៊ុក។ សម្តេចបានបញ្ជាក់ថា សម្តេចមិនមែនប្រើប្រាស់ទូរសព្ទដើម្បីតែហ្វេសប៊ុកនោះឡើយ ហើយកន្លងមកសម្តេចបានអះអាងថា សម្តេចប្រើប្រាស់ទូរសព្ទដើម្បីតាមដានព័ត៌មានផ្សេងៗ រួមទាំងភ្ជាប់ទំនាក់ទំនងជាមួយមន្ត្រីរបស់ខ្លួន។
សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ នៅខេត្តព្រះសីហនុ៖
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment