Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

​តារា​សម្តែង វ័យក្មេង​ស្រស់ស្អាត ប្រកាស​មិន​ទទួល ថត​ខ្សែភាពយន្ត ដែល​ចម្លង មកពី​ប្រទេសជិតខាង​



ភ្នំពេញ: ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ជា​លើកដំបូង សម្រាប់​តារា​សម្តែង ក្នុងស្រុក ដែល​ហ៊ាន​ចេញមុខ ប្រកាស​មិន​ទទួល ថត​ខ្សែភាពយន្ត ដែល​ចម្លង​មកពី​ប្រទេស​ថៃ មក​ឲ្យ​តារា​សម្តែង​ខ្មែរ ថត​ឡើងវិញ​។ សួង សុខា​រ៉ានី​ត​ថា ការចំណាយ​ថវិកា​តិច នឹងធ្វើ​ឲ្យ​ខ្សែភាពយន្ត ដែល​តារា​ខ្មែរ ចូលរួម​សម្តែង នឹង​នាំ​ឲ្យ​កាន់តែ​មើលឃើញ ពី​ភាពកម្សោយ​នៃ គុណភាព​ខ្សែភាពយន្ត​ខ្មែរ​។​

​ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង ក្រោយ​មានការ​រិះគន់ មួយ​ចំនូ​ន ទាក់ទង​នឹង​ការដែល ឲ្យ​អ្នកដឹកនាំ​សម្តែង មកពី​ប្រទេស​ថៃ យក​ខ្សែភាពយន្ត ដែល​ថៃ​ថត និង​ដាក់​បញ្ចាំង​ចប់ មក​ផលិត​សារជាថ្មី ដោយ​តម្រូវ​ឲ្យ​តារា​ខ្មែរ សម្តែង​ត្រាប់ តាម​ឡើងវិញ​នោះ​។​

​កញ្ញា សួង សុខា​រ៉ានី​ត បានអោយដឹងថា “​យើង​យក​រឿង​ល្បី​ខ្លាំង របស់គេ​មក​ថត ប៉ុន្តែ​ធ្វើ​មិន​ដល់​គេ​នោះ នឹង​នាំ​ឲ្យ​មានការ​មាក់ងាយ​មួយ​”​។ ទោះជា​យ៉ាងណា​
​នាង​ស្នើ​មិន​បញ្ចេញ​ឈ្មោះ ស្ថានីយទូរទស្សន៍ និង​ចំណងជើង នៃ​ខ្សែភាពយន្ត​ថៃ ទាំងនោះ ជៀសវាង​ការ​ថ្នាំងថ្នាក់ រវាង​ផលិតករ និង​តារា​សម្តែង​។ នាង​មិន​បានស្នើ​ឲ្យ សិល្បករ​ទាំងអស់ ផ្អាក​ការសម្តែង​ឲ្យ​ស្ថានីយទូរទស្សន៍​នោះទេ ប៉ុន្តែ​សម្រាប់​នាង គឺ​សុំ​មិន​ទទួល​ថត បើទោះបីជា​ស្ថិត ក្នុង​កាលទេសៈ​ណាក៏ដោយ​៕

CEN
ដោយ: កក្កដា

No comments:

Post a Comment