
ព្រះសីហនុ: លោក ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្រ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦ថា ដើម្បីត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៍ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យសមុទ្រ ជុំទី២ លើកទី៥ ឆ្នាំ២០១៦ នៅឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ។
ខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រជុំទី២ ប្រព្រឹត្តនៅថ្ងៃទី២៣ ដល់ទី២៥ ខែធ្នូ ឆ្នាំ២០១៦នេះ កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានដាក់ចេញនូវវិធានការមួយចំនួន ដោយប្រើ ប្រាស់សម្ភារៈ និងមធ្យោបាយរួមមាន ៖ - នាវាល្បាតការពារចំនួន ០៧គ្រឿង -អូប័រ ០២គ្រឿង និងរថយន្ត ១០គ្រឿង (ក្នុងនោះមាន រថយន្តដឹក ជញ្ជូន រថយន្តស៊ីទែនទឹក រថយន្តពន្លត់អគ្គីភ័យ នឹងរថយន្តសង្គ្រោះបន្ទាន់) ដើម្បីធានាចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលានូវសភាពការណ៍អសន្តិសុខណាមួយ ដែលកើតមានឡើងជាយថាហេតុ ក្នុងអំឡុងពេលប្រារព្វពិធីបុណ្យសមុទ្រឆ្នាំនេះប្រកបដោយលទ្ធផលល្អ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។
ដោយសារវិស័យទេសចរណ៍គ្នានផ្សែងមួយនេះនាំមកនូវថវិកា និងការងារជូនប្រជាពលរដ្ឋកម្ពុជារាប់មឺននាក់ ចូលរួមកាត់បន្ថយភាពក្រីក្រររបស់ប្រជាពលរដ្ឋកម្ពុជា។ ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ បានបង្ហាញពីសក្តានុពលវិស័យទេស ចរណ៍នៅកម្ពុជា ដែលមានប្រាងប្រាសាទ តំបន់ឆ្នេរខ្សាច់ តំបន់ភូមិភាគឥសាន្តជាដើម ដែលមានសក្តានុពលផ្នែកវិស័យ ទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន៕
CEN
ដោយ: សមុទ្ររាម
No comments:
Post a Comment