
ភ្នំពេញ: ប៉ូលិសក្រុងប៉ោយប៉ែតបានចាប់លោក ម៉ង់ ពុទ្ធី ជាលេខាគណបក្ស សង្គ្រោះជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធយកទៅឃុំខ្លួននៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ព្រះរាជអាជ្ញាបានធ្វើការចោទប្រកាន់លោក ម៉ង់ ពុទ្ធី ជាលេខាគណបក្ស សង្គ្រោះជាតិ ក្រុងប៉ោយប៉ែត ពីបទ "ប៉ុនប៉ងមនុស្សឃាតដោយចេតនា"។
ការចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ នេះ ត្រូវបានភាគីប៉ូលិសចោទថា បានបើកឡានបុកមន្ត្រីប៉ូលិសម្នាក់ ដែលជាមន្ត្រីរងច្រកអន្តោប្រវេសន៍ ក្រុងប៉ោយប៉ែត កាលណពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ ប៉ុន្តែភាគីខាងជនបង្កបានអះអាងថាខ្លួនមិនបានបុកប៉ូលិសរូបនោះទេ ហើយប៉ូលិសបានធ្វើពុតជាដេកដីនៅពីមុខឡាន។
សេចក្តីរាយការណ៍បានបន្តថា នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចក្បាលស្ពានច្រកព្រំដែនកម្ពុជាថៃ បង្កដោយរថយន្តម៉ាក ( LEXUS ) RX300 ពណ៌ស្ករពាក់ផ្លាកលេខ បន្ទាយមានជ័យ 2-A 5484។ ជនបង្កមានឈ្មោះ ម៉ង់ ពុទ្ធី ជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាលេខាគណបក្ស សង្គ្រោះជាតិក្រុងប៉ោយប៉ែត។ ជនរងគ្រោះឈ្មោះ ពីសិទ្ធ ជាមន្ត្រីនគរបាលរងច្រកអន្តោប្រវេសន៍ ក្រុងប៉ោយប៉ែត៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment