Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ខ្មែរឥស្លាម​រាប់រយ​នាក់​ផ្ទុះ​កំហឹង​វាយកំទេច​របង​ព័ទ្ធ​មុខ​ព្រះវិហារ​នៅ​បឹងកក់​និង​ប្រឆាំង​ការ​ពុះ​ដី​ព្រះវិហារ​



ភ្នំពេញ: ដូច​អ្វីដែល​បាន​គ្រោងទុក​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​មកពី​តាម​បណ្តា​ខេត្ត​មួយចំនួន​ប្រមាណ​ជាង ៥០០​នាក់​បាននាំគ្នា​ឡើងមក​ប្រមូលផ្តុំ​នៅក្នុង​ព្រះវិហារ​ចាម នៅក្នុង​តំបន់​បឹងកក់ ប្រឆាំង​ការ​ពុះ​ធ្វើ​ផ្លូវ​កាត់​ព្រះវិហារ​នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ នេះ​។​

ដោយ​ពួកគាត់​បាននាំគ្នា​វាយកំទេច​របង​ស័ង្កសី ដែល​ព័ន្ធ​ពីមុខ​ព្រះវិហារ ដួល​រាប​ដល់​ដី​។ ដោយ​ការតវ៉ា​នេះ គឺ​មិនមាន​ការប៉ះទង្គិច​គ្នា​នោះទេ​។​​ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​មិនបាន​រារាំង ឬក៏​បង្ក្រាប​ដែរ​។​​នៅក្នុង​ការតវ៉ា​នេះ គឺជា​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​លើក​ទី​២ បន្ទាប់ពី​ភាគី​ខាង​លោក​លោក​ឧស្មាន ហាស្សាន់​នៅតែមានៈ​ធ្វើការ​ពុះ​ដី​ព្រះវិហារ​ចាម​នៅក្នុង​តំបន់​បឹងកក់​។​

​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម ក៏បាន​លើក​បដា​សូម​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន​ទប់ស្កាត់​គំរោង​បើកផ្លូវ​ពុះ​កាត់​ដី​វិហារ​អាល់​សា​កាល់ (​បឹងកក់​) ដែលជា​ទីកន្លែង​សម្រាប់​គោរព​ប្រ​ណិ​ប័ត​របស់​សាសនិក​ឥស្លាម និង​បាន​ស្រែក​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ពុះ​ដី​វិហារ​ជាបន្ទាន់​។​​សូមជម្រាបថា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៦ កន្លងមកនេះ លោក​អះ​ម៉ាត់ យះ​យ៉ា បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​ប្រមាណ​២០០​នាក់​​តវ៉ា​ប្រឆាំង​ចំពោះ​ការធ្វើ​ផ្លូវ​កាត់​ព្រះវិហារ​នៅ​តំបន់​បឹងកក់​។​





CEN
ដោយ: មុនីរាជ

No comments:

Post a Comment