
រដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានទទួលការកោតសរសើរពីឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បន្ទាប់ពីរដ្ឋមន្ត្រីវ័យក្មេងរូបនេះបានកែទម្រង់សមត្ថកិច្ចអំណាចរបស់ក្រសួងបរិស្ថានរបស់ខ្លួន។ នៅក្នុងឱកាសបើកពិធីបូកសរុបការងារក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២១ខែធ្នូ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីបំណងរបស់រដ្ឋមន្ត្រីដែលចង់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន៧៣ក្រុមហ៊ុន ទៅឲ្យក្រសួងកសិកម្មគ្រប់គ្រង ហើយឲ្យក្រសួងកសិកម្ម ប្រគល់មកវិញតំបន់ការពារចំនួន ១៣កន្លែង និងព្រៃផ្តល់ផលចំនួន៥កន្លែង មកឲ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ។
សូមស្តាប់ប្រសាសន៍របស់ លោក ប៊ិន ឈិន៖
កាលពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យផ្លាស់ប្តូរតួនាទី កាតព្វកិច្ចគ្នាទៅវិញទៅមក រវាងក្រសួងបរិស្ថាននិងក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ អនុក្រឹត្យនេះ បានកំណត់ថា តំបន់វិនិយោគអភិវឌ្ឍន៍សម្បទានសេដ្ឋកិច្ចទាំងអស់ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន ត្រូវដាក់ឲ្យស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទវិញ។ចំណែកឯ តំបន់ការពារនិងអភិរក្សព្រៃឈើ រួមទាំងជលផលទាំងអស់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន៕
ថ្មីៗ
អត្ថបទ : ខន ចំប៉ា
 
 
 
No comments:
Post a Comment