Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

លោក ប៊ិន ឈិន រិះគន់​មន្ត្រី​កសិកម្ម​និង​បរិស្ថាន​ក្នុង​រឿង ដី​សម្បទាន​សេដ្ឋកិច្ច​



លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ បាន​រិះគន់​ចំពោះ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​មន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម កន្លងមក ដែល​ក្នុងនោះ​មាន​ករណីខ្លះ​សូម្បីតែ​ដី​ទីស្នាក់ការ​មន្ទីរ​កសិក​ម្ម​ខេត្ត​ក៏ត្រូវ​ក្លាយជា​ចំណែក​របស់​ដី​សម្បទាន​ដែល​ត្រូវ​បានផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែរ​។ ប៉ុន្តែ​លោក ឧបនាយករដ្ឋមន្ត្រី មិនបាន​បញ្ជាក់ថា​ឲ្យ​បាន​ច្បាស់​ថា មន្ទីរ​កសិកម្ម​ដែល​ស្ថិតក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ ស្ថិតនៅ​ខេត្ត​ណា​នោះទេ​។

សូម​ស្តាប់​ប្រសាសន៍​របស់ លោក ប៊ិន ឈិន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ក្រសួងបរិស្ថាន​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ កាលពី​រសៀល​ថ្ងៃទី​២១ ខែធ្នូ ៖



ដី​សម្បទាន​សេដ្ឋកិច្ច បានក្លាយ​ជា​រឿង​ស្មុគស្មាញ ដោយសារ​ការបែងចែក​តួនាទី​មិន​ច្បាស់​រវាង​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ កន្លងមក ក្រសួងបរិស្ថាន ក៏​អាច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ក្រសួងកសិកម្ម​ក៏​ផ្តល់ ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជន​។ តែ​ក្រោយមក​រាជរដ្ឋាភិបាល បានសម្រេច​ផ្លាស់ប្តូរ​តួនាទី កាតព្វកិច្ច រវាង​ក្រសួងបរិស្ថាន​និង​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​។ ក្រសួងកសិកម្ម​មាន​តួនាទី​គ្រប់គ្រង​តំបន់​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​សេដ្ឋកិច្ច ខណៈ​តំបន់​ការពារ​និង​អភិរក្ស​ព្រៃឈើ រួមទាំង​ជលផល​ទាំងអស់ គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​។​

​តាមរយៈ​ការផ្លាស់ប្តូរ​តួនាទី​នេះ រាជរដ្ឋាភិបាល បាន​ផ្ទេរ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ៧៣ ពី​ក្រសួងបរិស្ថាន ទៅឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ផ្ទេរ​តំបន់​ព្រៃ​ការពារ​ចំនួន ១៣​កន្លែង និង​ព្រៃ​ផ្តល់​ផល​ចំនួន ៥​កន្លែង ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មក​ក្រសួងបរិស្ថាន​គ្រប់គ្រង​វិញ​៕

ថ្មី​ៗ
អត្ថបទ : ខន ចំប៉ា

No comments:

Post a Comment