Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

វៀតណាម សង្ឃឹមថា កម្ពុជា​​បន្ត​​ធានាសិទ្ធិ​ស្របច្បាប់​ដល់​ជនជាតិ​ខ្លួន​ដែល​រស់នៅ​កម្ពុជា​



​ភ្នំពេញ​៖ មិនមែនជា​លើកទីមួយ​ឡើយ ដែល​ថ្នាក់ដឹកនាំ​វៀតណាម តែងតែ​រំ​ឮ​ក​ដល់​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុងការ​ផ្ដល់​ភាពស្របច្បាប់​ដល់​អនិកជន​វៀតណាម ដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​។ ក្នុងជំនួប​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​រយៈពេល​ពីរ​ថ្ងៃនោះ កម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា​ជាច្រើន​ចំណុច ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​។

តាមរយៈ​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃទី​២១ ធ្នូ នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន សួន​ហ្វ៊ុ​ក សង្ឃឹម​ដូច្នេះ​ថា ៖«​កម្ពុជា​នឹង​បន្ត​ចាត់វិធានការ​សមស្រប​នានា ក្នុង​ការធានា​សិទ្ធិ​ស្របច្បាប់​របស់​អនិកជន​វៀតណាម​នៅ​កម្ពុជា ដែល​ត្រូវ​ប្រព្រឹត្តិ​ដោយ​ស្មើភាព ដូច​ជនបរទេស​ដទៃទៀត ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ច្បាប់​និង​លិខិតបទដ្ឋាន​របស់​ប្រទេស​កម្ពុជា ដែល​នឹង​រួមចំណែក​ដល់​ការពង្រឹង​និង​ពង្រីក​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រជាជន​ប្រទេស​ទាំងពីរ​»​។​

​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​វៀតណាម​នេះ នៅក្នុង​ជំនួប​ជាមួយ​សម្ដេច ហ៊ុន សែន ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម ពីថ្ងៃ​ទី ២០-២១ ធ្នូ ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ថា អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​រកឃើញថា ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​១៦​ម៉ឺន​នាក់ នៅ​ទូទាំង​រាជធានី ខេត្ត ។ លទ្ធផល​ជំរឿន​ជនអន្តោប្រវេសន៍​ដែល​ធ្វើឡើង​ចាប់ពី​ខែមីនា ឆ្នាំ ២០១៥ ដល់​ខែសីហា ឆ្នាំ ២០១៦ ដែល​ប្រកាស​ឲ្យ​ដឹង​ដោយ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments:

Post a Comment