
ភ្នំពេញ: ដូចអ្វីដែលបានគ្រោងទុក រដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រង ឆ្នាំ២០១៧។
សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំនេះ មានកូរ៉ុម ចំនួនសរុប ១០៦ ដោយក្នុងនោះ តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចូលរួមចំនួន ៦៧រូប (អវត្តមានលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ) និងតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ចូលរួមចំនួន ៣៩ រូប ។ ហើយលោកកឹម សុខា មិនឃើញមានវត្តមាន នៅក្នុងកិច្ចប្រជុំសភានោះទេ៕
CEN
ដោយ: មុនីរាជ
No comments:
Post a Comment