
ភ្នំពេញ: លោក យឹម សុវណ្ណ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុង កិច្ចប្រជុំសភា ដោយគាំទ្រឲ្យអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ គឺជាការចាំបាច់ ត្រូវតែអនុម័ត។ ហើយលោកក៏បានស្នើ ឲ្យបញ្ឈប់ការកាប់បំផ្លាញ ព្រៃឈើ និងបិទសិប្បកម្ម កែច្នៃឈើទាំងស្រុង។
លោកបានលើកឡើងថា ការកាប់បំផ្លាញព្រៃឈើ ធ្វើឲ្យមានការប្រែប្រួល អាកាសធាតុ ដែលធ្វើឲ្យឡើងកំដៅ...។ ជាមួយគ្នានេះ លោកយឹម សុវណ្ណ ក៏បានស្នើលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ពិនិត្យមើលចំពោះ ការចាក់ដីលប់បឹងជើងឯក និងបឹងកក់ស្រូវ ដើម្បីធ្វើការអភិវឌ្ឍន៍ ផងដែរ៕
CEN
ដោយ: ឧត្តម
No comments:
Post a Comment