Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

លោក​ កឹម សុខា​ ថា​រឿង​គណបក្សរបស់​លោក​ចាយ​លុយ​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ គឺ​ជា​រឿង​របស់​ក្រសូង​មហាផ្ទៃ

រូបថតៈ វិទ្យុ​អាស៊ី​សេរី

ដោយៈ ទិន សុខាវុធ

នៅ​ក្នុង​សវនការ​ជំនុំជំរះ​រឿង​ក្តី​ជាប់ទាក់ទិន​នឹងបទ​ចោទប្រកាន់​​ពី​ទោស​ក្បត់​ជាតិ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ទី ៣០ ខែ មករា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ លោក កឹម សុខា​ បាន​លើក​ឡើង​ថា ការចាយវាយ​ត្រឹមត្រូវ​ឬ​មិន​ត្រឹមត្រូវ​របស់​គណបក្ស​របស់​លោក ក្នុង​យុទ្ធនាការ​បោះឆ្នោត គឺ​ជា​រឿង​របស់​ក្រសួង​មហាផ្ទៃ ពីព្រោះការចំណាយ​របស់​គណបក្ស​របស់​លោក ត្រូវ​បាន​ត្រួត​ពិនិត្យ​​និង​អនុញ្ញាត​ដោយ​ក្រសួង​មហាផ្ទៃ​។

យោង​តាម​កាសែត​ Khmer Times ការលើក​ឡើង​របស់​លោក​ កឹម សុខា គឺ​ជា​ការឆ្លើយ​តប​នឹង​សំណួរ​របស់​លោកមេធាវី​ លី ច័ន្ទតុលា មេធាវី​ស្មាក្តី​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​លើក​ឡើង​ពី​ភាព​មិនច្បាស់​លាស់​ពី​របាយការណ៍​ហិរញ្ញវត្ថុ​ស្តី​ពី​ការចំណាយ​​មួយ​​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ​​ចំនួន $100,000 ដុល្លារ ហើយ​ដែល​គណបក្ស​របស់​លោក​ កឹម សុខា បាន​​ផ្ញើរ​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​ឆ្នាំ ២០១២ នៅ​ក្នុង​យទ្ធនាការបោះឆ្នោត​។

នៅ​ពេល​នោះ ប្រតិកម្ម​ទៅនឹងការឆ្លើយតប​​របស់​លោក កឹម សុខា ​លោក​មេធាវី លី ច័ន្ទតុលា ​បាន​សុំ​អោយ​ក្រុមប្រឹក្សា​នៃអង្គ​ចៅក្រម (Judge Panel) មិន​ត្រូវ​​អនុញ្ញាត​អោយ​លោក កឹម សុខា​ និយាយ​អ្វី​ឡើយ​ នៅ​ក្នុង​អង្គ​ជំនុំជំរះ​ បើ​គ្មាន​ការអនុញ្ញាត​។

ចំណុច​សំខាន់​មួយ​ទៀត​នៅ​ក្នុង​អង្គ​ជំនុំជំរះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ គឺ​លោក​លោក កឹម សុខា បាន​លើក​ឡើង​ថា សកម្មភាព​រប់ស​លោក​ជា​សកម្មភាព​បើក​ចំហរ គ្មានការលាក់លៀម​អ្វី​ឡើយ ហើយ​លោក​ក៏​បាន​រួម​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មេ​ដឹក​នាំ​បរទេស​​ជា​ច្រើន​រូប​ទៀត​ដែរ ក្រៅ​ពីសហរដ្ឋ​អាមេរិក​។ ដូចនេះ​​គោល​បំណង​ដ៏​សំខាន់​របស់​លោក​នៅ​ក្នុង​សកម្មភាព​នយោបាយ គឺ​ធ្វើ​យ៉ាង​ណា​អោយ​មានការផ្លាស់​ប្តូរ​ដោយ​សន្តិវិធី​៕

No comments:

Post a Comment