
ដោយៈ ទិន សុខាវុធ
កសិដ្ឋានបន្ទះសូឡាផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យមួយនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង នឹងត្រូវសង់រួចនៅក្នុងខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ។
គំរោងកសិដ្ឋានបន្ទះសូឡានេះ ត្រូវបាននិងកំពុងវិនិយោគដោយក្រុមហ៊ុន Astoria Solar Farm Sdn Bhd (ASF) មកពីប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនម៉ាឡេស៊ី Pestech ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យផលិតថាមពលអគ្គិសនី។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Pestech ក្រុមហ៊ុន ASF បានទិញយកភាគហ៊ុនចំនួន ៩៤% ពីក្រុមហ៊ុនក្នុងស្រុក Green Sustainable Ventures (Cambodia) Co Ltd ក្នុងតំលៃ $4 លានដុល្លារ។ ប្រការនេះបានធ្វើអោយក្រុមហ៊ុន ASF មានសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍនិងធ្វើអាជីវកម្មកសិដ្ឋានបន្ទះសូឡានេះក្នុងរយៈពេល ២០ ឆ្នាំ ក្រោមគំរូ សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ។
ក្រុមហ៊ុន PESTECH ជាក្រុមហ៊ុនថាមពលឈានមុខគេមួយរបស់ប្រទេសម៉ាឡេស៊ី ដែលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ បាននិងកំពុងធ្វើអាជីវកម្មផលិតថាមពលអគ្គិសនីនៅក្នុងប្រទេសចំនួន ២២ នៅជុំវិញពិភពលោក៕
No comments:
Post a Comment