Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ឃុំ គោគ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង



នា​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែធ្នូ​ ឆ្នាំ​២០១៦ លោក​បណ្ឌិត​ប៉ែន បញ្ញា សមាជិក​គណៈ​អចិ​ន្រៃ្ត​យ៍ គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ទីស្នាក់ការ​គណ​បក្ស​ឃុំ គោគ​ខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​លោក​ចាន់ រ៉ា​ន់ ប្រធាន​គណៈកម្មាធិការ​បក្ស​ស្រុក​បាន​លើក​ឡើង​ថា​ អគារ​ទីស្នាក់ការ​គណ​ប​ក្ស​ប្រជាជន​ឃុំ​គោគ​ខ្ចក បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​រួមមាន​របង ក្លោងទ្វារ និង​រោង​ប្រជុំ បន្ទប់ទឹក អណ្តូងទឹក រោង​បាយ និង​ប្រព័ន្ធ​អគ្គីនី​ដោយ​ថាមពល​ព្រះអាទិត្យ ឃុំ នេះ​ក្រោម​ការដឹកនាំ​របស់​លោក ប៉ោ ភក្តិ អនុប្រធាន​ក្រុមការងារ​ស្រុក​និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​គោគ​ខ្ខក រួមជាមួយ​សហការី និង​មន្ត្រី​ក្រុមការងារ​ឃុំ បានរួម​គ្នា​កសាង​អគារ និង​ទិញ​សម្ភារៈប្រើប្រាស់​ចំណាយ ណាយ​ថវិកា​សរុប​ចំនួន ៤០ ,៥១៩​ដុល្លារ។

លោក​បណ្ឌិត​ប៉ែន បញ្ញា សមាជិក​គណៈ​អចិ​ន្រៃ្ត​យ៍​គណៈកម្មាធិការ​កណ្តាល អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រៃវែង បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​ក្រុមការងារ​គណ​ប​ក្ស​ស្រុក​កំពង់ត្របែក ដោយឡែក ក្រុមការងារ​ឃុំ​គោគ​ខ្ចក ដឹកនាំ​ដោយ​លោក ប៉ោ​ភក្តិ បាន​ធ្វើ​ឲ្យ​រចនា​សម្ព័ន្ធ​ក្នុង​ឃុំ​នេះ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​ក្រុមការងារ​បាន​យកចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​ជូន​អ្នក​ក្រីក្រ និង​បាន​កសាង​ទំនុក​ចិត្តបាន​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រជាពលរដ្ឋ​មាន​ជំនឿ​មក​លើ​ការ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​ប្រជាជន​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​សព្វថ្ងៃ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

កម្ពុជា​ថ្មី​
សៅ​គ្រី

No comments:

Post a Comment