Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

កម្មករ​រាប់សិប​នាក់ មក​តវ៉ា​នៅ​តុលាការ បន្ទាប់ពី​បញ្ជូន​ឃុំខ្លួន​លោក​ឌិន វុទ្ធី​,​តើ​គ្រោះថ្នាក់​ចរាចរណ៍​ឬ​ឆាកល្ខោន​?



បន្ទាយមានជ័យ: លោក​ស៊ុំ ច័ន្ទ​គា អ្នកសម្របសម្រួល​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​បន្ទាយមានជ័យ​និង​ពលករ កម្មករ​នៅ​ប៉ោយប៉ែត​បាន​អំពាវនាវ​អោយ​សមត្ថកិច្ច​នគរបាល​និង​តុលាការ​សើ​ុ​ប​អង្កេត​ដោយ​គតិយុត្តិ​ធ​ម៍​និង​គ្មាន​លំអៀង​ក្នុងករណី​ប្រទូស្ត​រាយ​ចោទ ឆ្លើយថា​រថយន្ត​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បុក​ស​ក្ត័​៤​នគរបាល​ឬក៏​ជា​ឆាកល្ខោន​ធ្វើ​ដួល​មុខ​ឡាន​ហើយ​នាំគ្នា​ថត​បំភ័ន្ត​មតិ​និង​ភ្នែក​សាធារណ​:​ជន​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​កាលពី​២​ថ្ងៃមុន​នោះ​?

​ទោះយ៉ាងណា​នៅ​ល្ងាច​ថ្ងៃទី​២៣​ធ្នូ តុលា​ការទទួល​សំណុំរឿង​ពី​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​និង​ចរាចរណ៍ ហើយ​សម្រេច​ឃុំខ្លួន​ប្រធាន​សមាគម សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ហើយ​។​លុះដល់​ថ្ងៃទី​២៤​ធ្នូ ពលរដ្ឋ​ជា​ពលករ កម្មករ​រាប់សិប​នាក់​បានមក​តវ៉ា​នៅមុខ​តុលាការខេត្ត​សុំ​ដោះលែង​លោក​ឌិន ពុ​ទ្ធី ហើយ​ទម្លាក់ចោល​ការចោទប្រកាន់​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​១០:៣០​នាទី​ថ្ងៃទី​២២​ធ្នូ​២០១៦ នៅ​ចំណុច ក្បាលស្ពាន​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ បង្កដោយ រថយន្ត​ម៉ាក​តូយ៉ូតា​ឡិច​សី​ុ​ស​RX300 ពណ៌​ស្ករ ពាក់​ផ្លាកលេក បន្ទាយមានជ័យ​២A ៥៤៨៤ បើកបរ​ដោយ​ឈ្មោះ ឌិន ពុទ្ធិ ហៅ​ម៉​ង់ ពុ​ទ្ធី​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​លោក​ឌិន​វុទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខ​រស់នៅ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​និង​ឈ្មោះ​វរសេនីយ៍ត្រី ឈាន ពី​សិទ្ធ ស័ក្តិ​៤ ជា​ជនរងគ្រោះ​និង​ជានា​រង​ប៉ុស្តិ៍នករបាល​ច្រកទ្វារ​អន្តរជាតិ​(​អន្តោប្រវេសន៍​)​ប៉ោយប៉ែត​។​

​មុន​កើត​ហេតុដែល​ចោទថា​ជា​គ្រោះថ្នាក់​ចរាចរណ៍ មាន​ពលរដ្ឋ​និង​កម្មករ​ជា​បក្សពួក​អ្នករត់​ម៉ូតូ​១​គ្រឿង​របស់​ឈ្មោះ អ៊ីង ធៀន ភេទ​ប្រុស អាយុ​ប្រហែល​១៩​ឆ្នាំ​នៅ​ក្រុង​ប៉ោយប៉ែត​ដែលជា​កូនចៅ​របស់លោក​ឌិន​វុទ្ធី​បានមក​រត់​ឌុប​ចាប់ ម៉ូយ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​ពេលនោះ​ជា​សមាជិកសមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោ​ឌិន ពុទ្ធិ ហៅ​ម៉​ង់ ពុ​ទ្ធី​បាន​បង្ករ​បាតុភាព​អត់​សណ្តាប់ធ្នាប់ រញ៉េរញ៉ៃ​។​លោក​ឈាន ពិ​សិទ្ធិ បានចេញ​ហាមឃាត់​និង​ធ្វើ​សណ្តាប់ធ្នាប់​។​

​ប៉ុន្តែ​ខណ​:​នោះ លោក​ឌិន ពុទ្ធិ​បាន​ទៅដល់ អន្តរាគមន៍​រំដោះ​អ្នករត់ម៉ូតូឌុប​អោយ​ជិះ​ឡើង​ឡាន​របស់ខ្លួន​។ តែ​លោ​ករង​ប៉ុស្តិ៍​បាន​ឃាត់ ដោយ​ស្នើអោយ​ចុះមក​និយាយ​គ្នា​សិន ប៉ុន្តែ​លោក​ឌិន វុទ្ធី​មិន​ព្រម​សហការ ហើយ​បាន​ជម្រុញ​អោយ​អ្នករត់​មូ​៉​តូ​ឌុប​ជាច្រើន​នាក់​ទៅ​ជួយ​រារាំង​និង​ការពារ​អ្នករត់ម៉ូតូឌុប​ដូចគ្នា​ផង​។​

​ខណ​:​នោះ លោក​ឈាន ពិ​សិទ្ធិ បាន​ព្យាយាម​រា​ហាមឃាត់ រារាំង​រថយន្ត​អោយ​ឈប់ ហើយក៏​បាន​ទៅ​ឈរ​ពាំង​ឡាន ទើបត្រូវ​លោក​ឌិន​ពុ​ទ្ធី​បើករថយន្ត​បំ​បុក​បង្ក​របួស​ត្រង់​-​ក​និង​ជើង​ហើយ​សម្ល​ប់​រួច​ត្រូវ​បញ្ចូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​យោធា​ថៃ​នា​ស្រុក​អារញ​ប្រាថេត​។​

​ករណីនេះ​មានការ​ចោទ ឆ្លើយ​គ្នា​ថា រថយន្ត​លោក​ឌិន វុទ្ធី បាន​បុក​លោក​ស័ក្តិ​៤​ប៉ូលីស​។​ប៉ុន្តែ​អ្នករត់ម៉ូតូឌុប​និង​លោក​ឌិន ពុ​ទ្ធី អះអាងថា រថយន្ត​នោះ​មិនបាន​បុក​ទេ ហើយ​លោ​កស​ក្ត័​៤​នោះ​សម្តែង​ឆាកល្ខោន​ដួល​ខ្លួនឯង​ពីមុខ​រថយន្ត​ធ្វើជា​សន្លប់​ដើម្បី​ទម្លាក់កំហុស​មកលើ​លោក​ឌិន វុទ្ធី​។​

​បើ​យោង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់ថា មន្ត្រីនគរបាល​នោះ​ថា​ដួលសន្លប់​តែ​នៅ​កាន់​វិទ្យុ​ទាក់​ទង់​និង​កូនសោរ​រថយន្ត​ជាប់​មិន​ព្រម​លែង​ឡើយ​។​ព្រោះ​ឈ្មោះ​នេះ​ជាស​ម្រាម​ក្នុង​កែវភ្នែក​ឬ​កាត់លាភ​សមត្ថកិច្ច​ព្រោះ​ជា​មុខសញ្ញា​ឬ​អ្នក​ជួយ​ឈឺឆ្អាល តស៊ូ​មតិ​ជួយ​ពលករ កម្មករ​ដែល​តែងមាន​បញ្ហា​នឹង​នគរបាល​ក៏​ដូច​សមត្ថកិច្ច​នានា​នៅ​ច្រកទ្វារ​អន្តរា​ជាតិ​ប៉ោយប៉ែត​។​លោក​ក៏មាន​ជាប់​បណ្តឹង​ជាច្រើន​របស់​សមត្ថកិច្ច​និង​អាជ្ញាធរ​នៅ​ប៉ោយប៉ែត​។​

​ប៉ុន្តែ​យោង​ចម្លើយ​បំភ្លឺ​និង​ការចោទប្រកាន់​នៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​និង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្តបន្ទាយមានជ័យ ទើប​គេ​ត្រូវបញ្ជូន​លោក​ឌិន វុទ្ធី​ទៅអោយ​តុលាការ​ឃុំខ្លួន​ពីបទ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​របួស​មន្ត្រីនគរបាល​និង​ចោទ​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​។​

​នៅ​ថ្ងៃទី​២៤​ធ្នូ នៅមុខ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​មាន​ពលរដ្ឋ ពលករ​និង​កម្មករ​រាប់សិប​នាក់​បានមក​សុំ​តវ៉ា​អោយ​ដោះលែង​លោក​ឌិន វុ​ទ្ធិ​មកវិញហើយ​ទម្លាក់ចោល​ការចោទប្រកាន់​ដ៏​អយុត្តិធម៌​ដូចខាងលើ​។ ប៉ុន្តែ​ហ្វូង​អ្នក​តវ៉ា​ត្រូវបាន​រំសាយ​វិញ ព្រោះ​ថ្ងៃ​សៅរ៍ តុលាការ​អត់​ធ្វើការ​ទេ​៕

CEN
ដោយ: បន្ទាយ​

No comments:

Post a Comment