Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

សម្តេច ហ៊ុន សែន ឲ្យ​រដ្ឋបាល​ត្រាំ ពិចារណា​លុប​បំណុល​ដើម្បី​សង​តម្លៃ​ខូច​ខា​ត​ដែល​អាមេរិក​បង្ក​លើ​កម្ពុជា​



«​យើង​ត្រូវ​មើល​ឲ្យ​ឆ្ងាយ​លើសពីនេះ មិនមែន​ប៉ុលពត​កើតឡើង​ដោយ​ឯកឯង​នោះទេ បើសិន​អាមេរិក​មិន​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ សង្គ្រាម​មិនបាន​កើតឡើង​នៅ​កម្ពុជា ហើយ ពួក​ប៉ុលពត ក៏​គ្មាន​ភ័ព្វវាសនា នឹង​ឡើងកាន់​អំណាច​នោះទេ​»​។ នេះ​ជា​ប្រសាសន៍​ធ្ងន់ៗ​របស់​សម្តេច ហ៊ុន សែន ដែល​បាន​ឆ្លៀតឱកាស​នា​ការបើក​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែធ្នូ ដើម្បី​ផ្ញើ​សារ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​។​

សម្តេច ហ៊ុន សែន បាន​លើកឡើងថា កម្ពុជា ជាពិសេស​ក្រុងព្រះសីហនុ ធ្លាប់មាន​អតីតកាល​ដ៏​រុងរឿង កាលពី​សម័យ​សង្គមរាស្ត្រនិយម ប៉ុន្តែ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ដោយ​សេនាប្រមុខ លន់ ណុល ដោយមាន​អាមេរិក​នៅក្រោយ បានធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម ជាពិសេស​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​។

​សូម​ស្តាប់​ការ​ថ្លែង​របស់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល លោក ដូ​ណា​ល់ ត្រាំ ពិចារណា​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​របប​សាធារណរដ្ឋ​ខ្មែរ ដើម្បី​សង​ការខូចខាត​ដែល​អាមេរិក​បង្ក​មកលើ​កម្ពុជា​៖

​សំឡេង​ទី​១


សំឡេង​ទី​២


ថ្មី​ៗ
អត្ថបទ : រួបរួម

No comments:

Post a Comment