Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

កញ្ញា​ធី សុវណ្ណ​ថា ប្រកាស​ប្តឹង ក្រុម​របស់លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណ​រិ​ទ្ធិ​



ភ្នំពេញ: នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន នៅ​ថ្ងៃទី​២៤ ខែធ្នូ កញ្ញា ធី សុវណ្ណ​ថា បានប្រកាសថា នឹង​ប្ដឹង​ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណ​រិ​ទ្ធ ក្រោយពេល​ធ្លាយ ឯកសារ​មួយចំនួន ដែល​ពាក់​ព​ន្ធ័​នឹង​រឿង​ឯកជន ។​

នៅក្នុង​សេចក្ដីប្រកាស​នោះ កញ្ញា ធី សុវណ្ណ​ថា មិនបាន​បញ្ជាក់​នៅឡើយ​ទេ​ថា បទ​ប្រមាថ និង​ទំលាយ​ឯកសារ​ឯកជន ជា​ឯកសារ​ពិតប្រាកដ​នោះទេ ។​

​សេចក្ដីប្រកាស​ទាំងស្រុង របស់​កញ្ញា ធី សុវណ្ណ បាន​លើកឡើងថា “​ខ្ញុំ ធី សុវណ្ណ​ថា សូម​ប្រកាស​ឈប់​ទាក់ទង ជាមួយ​ក្រុម ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណ​រិ​ទ្ធិ ហើយ​ខ្ញុំ​បាននិងកំពុង​រៀបចំ ពាក្យបណ្តឹង និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ចាប់ខ្លួន បុគ្គល​ទាំងនោះ​ពីបទ​ប្រមាថ និង​ទម្លាយ​ឯកសារ​ឯកជន​។ ខ្ញុំ​នឹងមិន​ទទួលខុសត្រូវ ចំពោះ​អ្វីដែល​ពួកគេ និយាយ​នោះទេ ហើយ​ខ្ញុំ​ក៏​មិនមាន​អ្វី ដែល​នឹងត្រូវ​ពាក់ព័ន្ធ ជាមួយ​ពួកក្រុម​នោះដែរ​”៕

CEN
ដោយ: ដាវុធ

No comments:

Post a Comment