Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ភាពជោគជ័យ​ក្នុង​ការចាក់​បញ្ចាំង​ខ្សែរ​ភាពយន្ត​ចល័ត “​ដំណើរ​ភាពយន្ត​ចិន​-​ខ្មែរ​ជុំវិញ​បឹង​ទន្លេសាប​” ក្នុង​ខេត្តសៀមរាប​



ភ្នំពេញ: លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​តែងតែ​ចាប់ខ្លួន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើពុករលួយ ត្រូវបាន​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​នៅ​គោលដៅ​ផ្លូវ ២០០៤ ចាប់​ផាកពិន័យ​ចំនួន ២៥០០០​រៀល ដោយសារតែ​បើករថយន្ត​អត់​ពាក់​ខ្សែក្រវ៉ាត់ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៦​។

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-3118 (​ឡាន​ព្រូស​ពណ៌​ស្លែ​) អត់​មាន​ពាក់​ខ្សែក្រវាត់ ។

ការអនុវត្ត​ច្បាប់​គឺ​ត្រូវអនុវត្ត​ច្បាប់​ទាំងអស់គ្នា គឺ​សូម្បីតែ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​នគរបាល​ចរាចរណ៍​ចាប់​ផាកពិន័យ​ដែរ ដោយសារ​គាត់​ជិះ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​។​

គួរ​បញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខេត្តកោះកុង ចាប់​ផាកពិន័យ​ផងដែរ ដោយសារ​រ​តែ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ច្បាប់​គឺ​ត្រូវអនុវត្ត​ទៅលើ​មនុស្ស​ទាំងអស់​មិន​ថា មន្ត្រី​តូច ធំ ឬ​មនុស្ស​សាមញ្ញ​នោះទេ ឲ្យ​តែ​ប្រព្រឹត្ត​ខុស​។​

សូមជម្រាបថា ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​រាល់​បទល្មើស​ទាំងអស់ ដែល​មានចែង​ក្នុង​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវគោក ក្នុងនោះ រួមមាន​ទាំង​ការត្រួតពិនិត្យ​លិខិតស្នាម ដូចជា ប័ណ្ណបើកបរ ( ពាក់​មី ) ប័ណ្ណ​សម្គាល់​យានយន្ត ( កាត់​គ្រី ) វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ( ឈៀក ) និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន ( ប៉ាតង់ ) ។​

CEN
ដោយ: CEN

No comments:

Post a Comment