
ភ្នំពេញ: ក្រុមឈ្មួញ និងអ្នករកស៊ីធំៗ បានធ្វើការចោទប្រកាន់ និងរិះគន់ លោក ភេ សុមុន្នី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីក្រោម ឱវាទរបស់ខ្លួន ប្រមូលលុយ តាមឃ្លាំងស្តុកទំនិញ និងពីឈ្មួញ ដែលនាំទំនិញ យកមកចែកចាយ ក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្ត។
ក្រុមឈ្មួញ និយាយថា បើទោះបីជា ទំនិញបង់ពន្ធគ្រប់ ឬមិនគ្រប់ លោកគយមិនដឹងទេ គឺដឹងតែពីលុយប៉ុណ្ណោះ ។ ហើយករណីនេះ បានកើតមានជាយូរឆ្នាំ មកហើយ។
ប្រភពរាយការណ៍ថា លោក ភេ សុមុន្នី កំពុងធ្វើអ្វីៗ តាមអំពើចិត្ត ដោយមិនគិតអំពី ច្បាប់ទម្លាប់អ្វីឡើយ ។ លោកគិតតែឲ្យ កូនចៅដើរ ប្រមូលប្រាក់ ពីតាមបណ្តាឃ្លាំងស្តុកទំនិញ ក៏ដូចជា ការដើរយកលុយ ពីដេប៉ូចែកចាយ ទំនិញផ្សេងៗ ។ ម្ចាស់ឃ្លាំងស្តុកទំនិញ ក៏ដូចជា ឈ្មួញនាំទំនិញ ចូលទាំងបង់ពន្ធ ក៏ដូចជាមិនបង់ពន្ធ សុទ្ធតែជាមុខ សញ្ញារបស់ លោក ភេ សុមុន្នីទាំងអស់ ។ គ្មាននរណា អាចគេច រួចពីការដែលត្រូវបង់ប្រាក់ ជូនក្រុមមន្ត្រី គយរាជធានី ភ្នំពេញ នេះឡើយ។ មានទាំងការ បង់សម្រាប់លោក ភេ សុមុន្នីផង និងសម្រាប់ ក្រុមមន្ត្រីគយ ដែលមានភារកិច្ច មកប្រមូល ប្រាក់នោះផង ។
ក្រុមឈ្មួញ និយាយថា សព្វថ្ងៃវិលមុខនឹងការ ដែលត្រូវខ្វេះហោប៉ៅ យកលុយឲ្យគយ នេះឯង ។ ប្រសិនបើ ម្ចាស់ឃ្លាំងណា មួយមិនហ៊ាន ចំណាយប្រាក់ ទៅតាមការទារ របស់មន្ត្រីគយ ទាំងនោះទេ គឺត្រូវប្រឈមនឹង ការរើកកាយ ត្រួតពិនិត្យ ទំនិញឡើងវិញ។ ប្រសិនបើ ត្រួតពិនិត្យ ឡើងវិញ គឺពិតហើយថា ទំនិញទាំងអស់ បង់ពន្ធមិនគ្រប់ ចំនួននោះឡើយ។ ប៉ុន្តែវាក៏មិន ទាំងអស់នោះដែរ ។ ក្រៅពីការដែល ធ្វើឲ្យខូចខាតទំនិញ វានឹងធ្វើឲ្យ ខាតបង់ ពេលវេលា និងប៉ះពាល់ដល់ ការរកស៊ីទៀតផង ។ ដូច្នេះ ឈ្មួញត្រូវ បង្ខំចិត្តបង់ ប្រាក់ឲ្យលោក ភេ សុមុន្នី តាមការទាមទារ ។ ប៉ុន្តែបើឈ្មួញណា មានខ្នងបង្អែករឹងមាំ ហើយបានបង់ លុយប្រចាំខែនោះ ក៏លោក ភេ សុមុន្នី មិនហ៊ានប៉ះពាល់ដែរ។ ទាក់ទងការចោទប្រកាន់នេះ លោក ភេ សុមុន្នី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ មិនអាចសុំការទំនាក់ទំនងបានទេ៕
CEN
ដោយ: CEN
No comments:
Post a Comment