
ភ្នំពេញ: សាលារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូល ឧទ្ទិសកុសលដល់ ដួងវិញ្ញាណក្ខន្ធ ជនរងគ្រោះ នៅក្នុងឧបទ្ទេវហេតុ រត់ជាន់គ្នា លើស្ពានកោះពេជ្រ គម្រប់ខួប ៦ឆ្នាំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅស្តូបរំលឹកវិញ្ញាណក្ខន្ធ ជនរងគ្រោះ។
ឧបទ្ទវហេតុនេះ បានបណ្តាលអោយមនុស្ស ប្រមាណជាង ៣៤០ នាក់ ស្លាប់ និងជាង ៧០០ នាក់ទៀត បានរងរបួស កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ នៅស្ពានពេជ្រ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បន្ទាប់ពីកើតហេតុ មិនយូរប៉ុន្មានផង ស្ពានពេជ្រ ដែលឆក់យកជីវិតមនុស្សជាតិ ៣០០ នាក់នោះ ត្រូវបានគេរុះរើចោលទាំងស្រុង ហើយធ្វើស្តូបនិមិត្តរូប ដើម្បីរំលឹកការចងចាំ និងជាទីគោរពបូជា។
ពិធីនេះប្រព្រឹត្តទៅ នៅស្តូបក្បែរស្ពាននាគ នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការ សាលារាជធានីភ្នំពេញ រួមនឹងសាលាខណ្ឌទាំង ១២ និងមានការរាប់បាត្រ ប្រគេនទេយ្យវត្ថុ ដល់ព្រះសង្ឃចំនួន ១០៨ អង្គ ដើម្បីឧទ្ទិសកុសល ផលបុណ្យ ជូនជនរងគ្រោះ ដែលបានបាត់បង់អាយុជីវិត ក្នុងហេតុការណ៍ ខាងលើនេះ៕
CEN
ដោយ: ដាវុធ
No comments:
Post a Comment