Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ក្រសួង​ជ្រើសរើស​សិស្សស្រី​ក្រោម​អាយុ​១៨​ឆ្នាំ​ប្រកួត​ក្នុង​កម្មវិធី​ដែលមាន​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​



ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ជ្រើសរើស​សិស្សស្រី​ក្រោម​អាយុ​១៨​ឆ្នាំ ចូលរួម​ប្រកួតប្រជែង​បច្ចេកវិទ្យា​ព័ត៌មាន និង​គម្រោង​ធុរកិច្ច​អន្តរជាតិ​ក្នុង​កម្មវិធី Technovation​។ ជាមួយគ្នានេះ ១០​ក្រុម​ចុងក្រោយ ដែល​ឈ្នះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ នឹងចូលរួម​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក​។ ចំពោះ​ក្រុម​ជ័យលាភី​ពីរ​ក្រុម​ចុងក្រោយ នឹង​ទទួល​រង្វាន់​១​ម៉ឺន​ដុល្លារ​ក្នុង​មួយក្រុម​ផងដែរ​។​

កម្មវិធី​ប្រកួតប្រជែង​នេះ ក្រោម​ការសហការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) រៀបចំ​កម្មវិធី​ប្រកួតប្រជែង​បច្ចេកវិទ្យា​ព័ត៌មាន និង​គម្រោង​ធុរកិច្ច​អន្តរជាតិ​ក្នុង​កម្មវិធី Technovation​។ កម្មវិធី​នេះ ផ្ដល់ឱកាស​ដល់​សិស្សស្រី​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ថ្នាក់ជាតិ​ក្នុង​តំបន់ ដោយ​ធ្វើការ​បែងចែក​ទៅតាម​ក្រុម​។​

​ជាការ​កត់សម្គាល់​កម្ម​វិធី​ប្រកួតប្រជែង​នេះ នឹងធ្វើ​ការជ្រើសរើស ១០​ក្រុម​ចុងក្រោយ ដែល​ឈ្នះ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ចូលរួម​ធ្វើ​បទ​បង្ហាញ​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក​។ ក្រុម​ជ័យលាភី​ពីរ​ក្រុម​ចុងក្រោយ នឹង​ទទួល​រង្វាន់​១​ម៉ឺន​ដុល្លារ​ក្នុង​មួយក្រុម ដែល​បាន​ចាប់ដំណើរការ​អនុវត្ត​កម្មវិធី​បច្ចេកវិទ្យា​ព័ត៌មាន​មាន​ក្នុង​ទូរស័ព្ទ និង​ធុរកិច្ច​របស់ខ្លួន​។

​លក្ខខណ្ឌ​នៃ​ការជ្រើសរើស ជា​សិស្ស​នារី​ដែលមាន​អាយុ​ក្រោម​១៨​ឆ្នាំ ដែល​កំពុង​សិក្សា​នៅតាម​គ្រឹះស្ថាន​មធ្យមសិក្សា​រដ្ឋ និង​ឯកជន ដោយ​ក្នុង​ក្រុម​នីមួយៗ​មាន​សមាជិក​ពី​៣ ទៅ​៥​នាក់​។ ក្រុមសិស្ស​ដែល​ជ្រើសរើស ត្រូវ​ទទួល​ការ​បំប៉ន​រយៈពេល​១២​សប្ដាហ៍​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ (CKCC) ដោយ​ស្ម័គ្រចិត្ត និង​មិន​ឲ្យ​ប៉ះពាល់​ម៉ោង​សិក្សា ដោយ​ពុំមាន​ប្រាក់ឧបត្ថម្ភ​។​

​គួរ​បញ្ជាក់ថា សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា ត្រូវ​រៀបចំ​ជ្រើសរើស និង​បញ្ជូន​បញ្ជី​បេក្ខភាព​មក​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​តាម​អ៊ី​ម៉ែ​ល soktha@moeys.gov.kh ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​។ ជាពិសេស​ត្រូវ​សហការ​ជាមួយ​មាតាបិតា​សិស្ស ដើម្បី​ជួយ​សម្រួល​ពេលវេលា​បំប៉ន​នៅ​រៀងរាល់​ចុង​សប្ដាហ៍​៕

ថ្មី​ៗ
អត្ថបទ : ញឹក ស្រីល័ក្ខ

No comments:

Post a Comment