Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ក្រោយ​ហៅ​សម្ដេច ស ខេង មិនបាន លោក អេង ឆៃអ៊ាង បន្ត​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌



​ភ្នំពេញ​៖ ក្រោយពី​បរាជ័យ​ក្នុង​ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្ដេច ស ខេង មក​សាកសួរ​ករណី​ឃាតកម្ម​លោក កែម ឡី នោះ​លោក អេង ឆៃអ៊ាង គ្រោង​បង្វែរ​ការសាកសួរ​នេះ​ទៅលើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​វិញ​។​

ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស អង្កេត​និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា លោក អេង ឆៃអ៊ាង បាន​និយាយថា បើទោះជា​លោក​មិនអាច​សួរនាំ​សម្ដេច ស ខេង ក្តី ប៉ុន្តែ​លោក​ក៏​អាច​សាកសួរ​ទៅលើ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ ក្នុងការ​ស្វែងរក​ភាពយុត្តិធម៌​ជូន​គ្រួសារ​ជនរងគ្រោះ​ដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​គណៈកម្មការ​ទី​១​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មិន​បញ្ឈប់​ការរក​យុត្តិធម៌​ជូន​លោក កែម ឡី ឡើយ ។ យើង​នឹង​កោះហៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​មក​សួរនាំ​ករណី​ឃាតកម្ម​លោក កែម ឡី នេះ គឹ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​»​។​

​បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ គណៈកម្មការ​ទី​១​លោក នឹង​ប្រជុំ​ពិគ្រោះ​យោបល់​គ្នា​នៅ​សប្ដាហ៍​ក្រោយនេះ ដើម្បី​ត្រួតពិនិត្យ​លើ​លទ្ធភាព​ក្នុង​ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅ​ដើមឆ្នាំ​២០១៧​ខាងមុខនេះ​។​

​កាលពី​ថ្ងៃទី​២២ ធ្នូ ប្រធានរដ្ឋសភា​សម្ដេច ហេង សំរិន បាន​ច្រានចោល​សំណើ​ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​លោក អេង ឆៃអ៊ាង ដែល​កោះហៅ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​សម្ដេច ស ខេង មក​សាកសួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​លោក កែម ឡី​។​

​តាមរយៈ​លិខិត​របស់​អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា​៖«​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្រេច​មិន​បញ្ជូន​លិខិត​នេះ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​អញ្ជើញ សម្តេច​ក្រឡាហោម មក​បំភ្លឺ​ទេ ដោយហេតុថា ករណី លោក កែម ឡី នេះ​បាន​ធ្លាក់​ទៅក្នុង​សមត្ថកិច្ច​របស់​តុលាការ​តាំងពី​ដំណាក់កាល​ដំបូង និង​តាំងពី​យូរ​មកហើយ​។ ហើយ​ទាំង​រដ្ឋសភា និង​ទាំង​រាជរដ្ឋាភិបាល សុទ្ធតែ​ពុំមាន​សិទ្ធិ​អ្វី​ជ្រៀត​ជ្រែកចូល​កិច្ចការ​របស់​តុលាការ​ឡើយ​»៕

ថ្មី​ៗ
អត្ថបទ : រំដួល ចិត្រា

No comments:

Post a Comment