Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

ឥណ្ឌូណេស៊ី នឹង​ជួយ​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​សរក​ដំណោះស្រាយ​«​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​»



រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno LP Marsudi នឹង​បំពេញ​បេសកម្ម​ពីរ​ថ្ងៃ​ទៅកាន់​មី​យ៉ាន់​ម៉ា និង​បង់​ក្លា​ដែ​ស ដើម្បី​ស្វែងយល់ និង​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នៅ​រដ្ឋ Rakhine ដែល​កំពុងតែ​ប្រទាំង​ប្រទើស​ខ្លាំង​ដោយសារតែ​វិបត្តិ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​នោះ​។

លោកស្រី​រដ្ឋមន្ត្រីការបរទេស Retno LP Marsudi នៅ​ថ្ងៃទី​១៦ ធ្នូ កន្លងទៅ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ហ្សា​ការ​តា​ថា លោកស្រី នឹងចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​ជាមួយនឹង​សមភាគ​អាស៊ាន​នៅ​ថ្ងៃទី​១៩ ធ្នូ ក្នុង​ក្រុង​រ៉ង​ហ្គូ​ន​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ លោកស្រី នឹង​បន្តដំណើរ​ទៅកាន់​ក្រុង​ដា​ហ្កា នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​បង់​ក្លា​ដែ​ស​នៅ​ទីនោះ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ឥណ្ឌូនេស៊ី The Jakarta Post​។

​មុន​ពេលដែល​ត្រូវ​ចាកចេញ​សម្រាប់​កិច្ចប្រជុំ​នោះដែរ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​រូបនេះ បានបង្ហាញ​ពី​ក្តី​សង្ឃឹមថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​ផ្តល់​ព៌​ត៌មាន​លម្អិត​លើ​ការអភិវឌ្ឍ​រឿង​ចុងក្រោយ​នៅក្នុង​រដ្ឋ Rakhine​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ដដែល ដែល​បាន​ដកស្រង់​សម្តី​លោកស្រី​រដ្ឋមន្ត្រី​ដែរ​ថា លោកស្រី ជឿជាក់ថា ការផ្តល់​ព័ត៌មាន​ចុងក្រោយ​ដោយផ្ទាល់​ពី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី គឺជា​ការចាប់ផ្តើម​មួយ​ដ៏​ល្អប្រសើរ​។

​សូម​ជម្រាប​ផងដែរ​ថា លោកស្រី​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី នឹង​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ក្រៅផ្លូវការ​មួយ​នៅ​ថ្ងៃទី​១៩ ធ្នូ ក្នុង​ក្រុង​រ៉ង​ហ្គូ​ន ក្នុង​គោលដៅ​ចែករំលែក​ពី​ព័ត៌មាន​លម្អិត​ជាមួយនឹង​សម​ភាគី​អាស៊ាន​លើ​ការអភិវឌ្ឍ​របស់​ប្រទេស​នា​រយៈពេល​ចុងក្រោយ និង​ជាពិសេស​នោះ​លើ​ជម្លោះ​នៅក្នុង​រដ្ឋ Rakhine ដែល​កំពុង​តែមាន​ចម្រូងចម្រាស​ខ្លាំង​លើ​បញ្ហា​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​នឹង​ការធ្វើ​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​។​

​កិច្ចប្រជុំ​នេះដែរ ធ្វើឡើង​ក្រោយពី​មាន​ចលនា​របស់​ប្រជាជន​ជនជាតិ​ម៉ូ​ស្លី​ម​ដែលមាន​ទាំង​នៅ​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ បាន​ប្រមូល​ផ្តុំគ្នា​បាតុកម្ម​ដោយ​សន្តិវិធី​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោកស្រី ស៊ូ​ជី បញ្ឈប់​សកម្មភាព​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ជនជាតិភាគតិច​ម៉ូ​ស្លី​ម រ៉ូ​ហ៊ីង​យ៉ា នៅក្នុង​រដ្ឋ Rakhine ។ សកម្មភាព​នេះ ត្រូវបាន​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ចាត់ទុកថា​ជា​សកម្មភាព​ជ្រៀតជ្រែក​ផ្ទៃក្នុង​របស់ខ្លួន ហើយ ការប្រជុំ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​១៩ ខែធ្នូ​ខាងមុខនេះ ក៏​ជា​សារ​មួយ​ដើម្បី​ដាស់តឿន​ដល់​មេ​ដឹក​អាស៊ាន​ដើម្បី​ចៀសវាង​ធ្វើ​សេចក្តីថ្លែងការណ៍​លើ​បញ្ហា​នេះដែ​លអាច​ប៉ះពាល់​ដល់​មុខមាត់​មី​យ៉ាន់​ម៉ា​ផងដែរ​៕

ថ្មី​ៗ
អត្ថបទ : ទេព អ៊ីវិសាល

No comments:

Post a Comment