Top Menu

ការផ្សាយ​ចុងក្រោយ

ការផ្សាយ​ចុងក្រោយ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជ្រើសរើសនិស្សិត ២០០នាក់ ឱ្យចូលរៀនថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧



(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានឲ្យដឹងថា អង្គភាពគ្រប់គ្រងថ្នាក់ក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវការជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១២ ចំនួន ១៧០កន្លែង និងថ្នាក់បណ្ឌិត ជំនាន់ទី៤ ចំនួន ៣០កន្លែង ក្នុងឆ្នាំសិក្សា ២០១៦-២០១៧នេះ។

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងទទួលពាក្យចូលរៀន ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ វេលាម៉ោង ៤៖៣០នាទីរសៀល និងចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ (ចន្ទ-សុក្រ) សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ (សៅរ៍-អាទិត្យ)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២ និង០១៧ ៧៤ ៨៤ ១៤៕

Fresh News

No comments:

Post a Comment