
អ៊ីសារ៉ហានី (បុណ្យណូអែល, សៀមរាប, ចូលឆ្នាំសកល) សៀមរាប៖សណ្ឋាគារធំៗនៅទីក្រុងសៀមរាប បានប្រជែងគ្នារៀបចំតាំងភ្លើងលំអទៅតាមទម្រង់ផ្សេងៗគ្នា ដើម្បីទទួលពិធីបុណ្យណូអែល ក៏ដូចជាឆ្លងឆ្នាំសកលដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។
ទិដ្ឋភាពនៅពេលរាត្រី ដោយមានភ្លើងលំអ និងការរៀបចំដើមឈើគ្រីសស្មាស់ តាណូអែល ធ្វើឲ្យមានការទាក់ទាញដល់មនុស្សម្នាជាច្រើន។ ពួកគេបាននាំគ្នា មកផ្តិតរូបជាមួយទិដ្ឋភាពដ៏ស្រស់ស្អាត ដោយនៅតាមសណ្ឋាគារខ្លះរូបភាពដូចនេះ បានធ្វើឲ្យមានការកកស្ទះផងដែរ ដូចជានៅសណ្ឋាគារបុរីអង្គរជាដើម ដែលគេដឹងថា តែងរៀបចំរចនាប័ទ្មស្អាត និងប្លែកពីគេ គ្រប់បុណ្យទាននានា។
ក្រៅពីសណ្ឋាគារបុរីអង្គររបស់លោកអភិបាលខេត្តហើយនោះ ក្នុងនោះនៅសណ្ឋាគារសុខាល័យ សុខាអង្គរ ឡូឡូស ឯណោះវិញក៏មិនអន់ដែរ គឺបានទាក់ទាញមនុស្សម្នាក្មេងចាស់ប្រុសស្រីជាច្រើនសន្ធឹក។

ថ្មីៗ
អត្ថបទ : អ៊ីសា រ៉ហានី
 
 
 
No comments:
Post a Comment