
បន្ទាយមានជ័យ: ពលរដ្ឋប្រមាណ ៥០ គ្រួសារ រស់នៅអាស្រ័យផល ផ្លូវក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើសុំអោយអាជ្ញាធរក្រុង ជួយបើកផ្លូវទទឺង ៦ ម៉ែត្រ ដើម្បីចាក់បេតុងបន្ត សម្រួលដំណើរ ក៍ដូចជា អោយស្មើនិងផ្លូវលំនាំដើម ។ ពួកគេចំណាយថវិកាផ្ទាល់ខ្លួន ១០០ ភាគរយ ចាក់បេតុង និងដាក់លូសងខាងផ្លូវ ប្រវែង ២៥០ ម៉ែត្រ។
កាស្នើសុំនេះ បន្ទាប់ពីមានដីកាសម្រេច កែកំណត់ហេតុសះជា របស់សាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចសំណុំរឿង ទំនាស់ដីធ្លី លេខ២៧៥ ចុះថ្ងៃទី១០ កញ្ញា ២០១៤ ត្រង់គ្រប់ចំណុចទាំងអស់នៃព្រំប្រទល់ខាងជើងទល់នឹងផ្លូវមកជា: (ព្រំប្រទល់ខាងជើងទល់ និងឈ្មោះ លី អាំរ៉ន វិញ)។
ពលរដ្ឋដែលជាម្ចាស់ដីប្រមាណ ៥០ គ្រួសារ រស់នៅអាស្រ័យផលផ្លូវ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់ស្រដៀងគ្នាថា: ដើមឡើយ ផ្លូវនេះ មានទំហំទទឹងប្រវែង ១០ ម៉ែត្រ ដោយរាប់បញ្ចូល ទាំងលូសងខាងផ្លូវ១ ម៉ែត្រម្ខាងផង តែក្រោយមកត្រូវបាន ឈ្មោះ ប៉ាក់ ពៅ ប្រពន្ធអាយុ៤៦ឆ្នាំ និងសៀន សាម៉េត អាយុ៥៤ឆ្នាំដែលត្រូវជាប្ដី នាំដីកាសម្រេចរបស់តុលាការ ទុកដីផ្លូវតែ ៤ ម៉ែត្រប៉ុណ្ណោះ អោយពលរដ្ឋឆ្លងកាត់។
ពលរដ្ឋ បានបន្តប្រាប់ថា: ទំហំផ្លូវចាស់ទទឹង ១០ ម៉ែត្រ បណ្ដោយ ២៥០ ម៉ែត្រ ដែលពួកគាត់កំពុងដំណើរការ ត្រាសេដី ចាក់បេតុង តែនៅជាប់គាំង និងដីប្រវែង ៤០ ម៉ែត្រ របស់ប្ដីប្រពន្ធ លោកសៀន សាម៉េត និង ប៉ាក់ ពៅ ដែលទុកដីផ្លូវតែ ៤ ម៉ែត្រប៉ុណ្ណោះ អោយពលរដ្ឋប្រើប្រាស់ ។
លោក មុំ រិន មេភូមិសាមគ្គីមានជ័យ ប្រាប់តាមទូស័ព្ទថា: តាមទំហំផ្លូវទំនាស់នេះ គឺពិតដូចពលរដ្ឋ រៀបរាប់ខាងលើ ប្រាកដមែន សាវតាដីនេះដើមឡើយ ជាដីដែលមានទំហំធំ តែត្រូវម្ចាស់កាត់ជាល្វែងលក់ តែចំពោះដី ដែលចូលក្នុងចំណីផ្លូវប្រវែង ៤០ ម៉ែត្រ មកពីការទិញលក់តៗគ្នា ហើយម្ចាស់មុនបំផ្លើស ទំហំដី ទើបអ្នកកាន់កាប់ក្រោយ វាស់ដីចូលផ្លូវ បង្កអោយមានការតវ៉ានេះឡើង។
លោក មុំ រិន ថា:លោក ចៅសង្កាត់ និងរដ្ឋបាលក្រុងប៉ោយប៉ែត បានសម្រួលជា បន្តបន្ទាប់ហើយ តែម្ចាស់កម្មសិទ្ធិប្រគល់ដី បានត្រឹម ៤ ម៉ែត្រ តែខាងពលរដ្ឋ ៥០ គ្រួសារវិញ ទាមទារផ្លូវ ៨ ម៉ែត្រ រួមទាំងលូសងខាង ២ ម៉ែត្រផង តែទោះជាយ៉ាងណា ក្រុមការងារ និងបន្តការសម្រមសម្រួល រហូតភាគីទាំងសងខាង ព្រមទទួលយកឈ្នះៗ ទាំងអស់គ្នា៕
CEN
ដោយ: បន្ទាយ
No comments:
Post a Comment